សាច់ញាតិជនរងគ្រោះ ស្នើឲ្យបញ្ឈប់ការចុះទៅរំខាន ខ្មោចកប៉ាលទីតានិក ដើម្បីចង់ឱ្យវិញ្ញាណក្ខ័ន្ធអ្នករងគ្រោះ នៅដោយស្ងប់ស្ងាត់

អាមេរិក ៖ សាព័ត៌មាន Daily Mail បានចុះផ្សាយថា សាច់ញាតិ របស់អ្នកស្លាប់ ក្នុងការលិចកប៉ាល់ទីតានិក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ បានសំណូមពរ ឱ្យបញ្ឈប់ការចុះទៅរំខានខ្មោចកប៉ាលទីតានិក ជាបន្តទៀត ដើម្បីចង់ឱ្យវិញ្ញាណក្ខ័ន្ធអ្នករងគ្រោះ នៅដោយស្ងប់ស្ងាត់។

គួររំលឹកថា កប៉ាល់ទីតានិក គឺជាកប៉ាល់ទេសចរណ៍ដ៏ធំមួយ ដែលផលិតឡើងដោយក្រុមហ៊ុន White Star អង់គ្លេស សហការណ៍ជាមួយអាមេរិក។

កប៉ាល់នេះ អាចដឹកមនុស្សបានរហូតដល់ទៅ ៣,៥៤៧នាក់ ។ ក្នុងនោះមានបន្ទប់សម្រាប់កំរឹតថ្នាក់លេខ១ ( 1st Class )៩០៥នាក់ បន្ទប់សម្រាប់កំរឹតមធ្យម ( 2nd Class ) ៥៦៤នាក់ និងបន្ទប់ជាន់ទាប ( 3rd Class ) ១,១៣៤នាក់ បូក​រួមទាំងបុគ្គលិកបំរើការ​៩៤៤នាក់ផង។

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ១៩១២ កប៉ាល់នេះ បានចាកចេញពីអង់គ្លេស ឆ្ពោះទៅកាន់ ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ដោយដឹកអ្នកដំណើរចំនួន ២,២៤០នាក់ ។ នៅទៀបភ្លឺថ្ងៃទី១៥​ ខែមេសា ឆ្នាំ១៩១២ កប៉ាល់ បានបុកជាមួយដុំទឹកកនៅកណ្តាលសមុទ្រ ស្ថិតក្នុងដែនសមុទ្រ (​Newfoundland) ប្រទេសកាណាដា​ ធ្វើឱ្យកប៉ាល់លិចទាំងស្រុង ។ គេអាចសង្រ្គោះមនុស្សបានតែ ៧០៦នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកជិះលើកប៉ាល់ទាំងអស់។

សោកនាដកម្មនេះ ត្រូវបានគេចារជាព្រឺត្តិការណ៍ដ៏អាក្រក់ប្រចាំប្រទេសអង់គ្លេស។

ក្រោយសោកនាដកម្មនេះ ៨៥ឆ្នាំ (​១៩១២ ១៩៩៧) ទើបក្រុមហ៊ុនហូលីវូត អាមេរិកថតខ្សែភាពយន្តរឿង Titanic នេះឡើង ដោយយកតាមការនិទានពីអ្នកដែលនៅរស់ ហើយដាក់បញ្ចាំងនាចុងឆ្នាំ១៩៩៧ ។

(រូបភាពពិត នៃកប៉ាល់ទីតានិក មុននិងក្រោយលិចចូលបាតសមុទ្រអាត្លង់ទិក)

The White Star Line passenger liner R.M.S. Titanic embarking on its ill-fated maiden voyage.

អត្ថបទដែលជាប់ទាក់ទង