គណ:ប្រតិភូជាភរិយា របស់ប្រមុខរដ្ឋាភិបាលប្រទេស សមាជិកអាស៊ាន ទស្សនាអង្គរវត្ត ខេត្តសៀមរាប

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ខេង សំវ៉ាដា ភរិយា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំ គណ:ប្រតិភូ ដែលជាភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាល ប្រទេសសមាជិកអាស៊ាន បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងហាងលក់វត្ថុអនុស្សារីយ៍ Artisans d’Angkor ខេត្តសៀមរាប។

ដំណើរទស្សនកិច្ចនេះ ក៏ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ ពីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងលោកស្រី ខេង តារ៉ាស៊ី សមាជិកក្រុមប្រឹក្សាខេត្ត។

គណ:ប្រតិភូ ភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន បាននិវត្តន៍ទៅកាន់រាជធានីភ្នំពេញ តាមជើងយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប នាពេលម៉ោង ៣រសៀល ថ្ងៃដដែល៕ ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង