សម្តេចតេជោ ហ៊ុន សែន ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហោះសារនៅតាមផេកផ្លូវការណ៍ របស់សម្តេច ដោយបានបញ្ជាក់ថា រូបគាត់ ត្រូវបានមន្ត្រីសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ី តេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនប្រជាពលរដ្ឋខ្មែរ តាមបណ្តោយសង្គមហ្វេសប៊ុក ៖

” បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះ ខ្ញុំ តេស្តឃើញវិជ្ជមានកូវីដ.១៩”។

មុនចេញពីកម្ពុជា ខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមក ខ្ញុំធ្វើតេស្តរហ័ស
មុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថាមេរោគនេះ
មកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់
ពេទ្យឥណ្ឌូនេសុី យកសំណាកពេលល្ងាច លុះព្រឹកឡើង បញ្ជាក់ថាវិជ្ជមានកូវីដ.១៩
ដែលយើងត្រូវតែទទួលស្គាល់បើទោះជា ក្នុងខ្លួនយើង មិនមានអាការៈចម្លែកក៏ដោយ។

ជាសំណាងមួយ ដែលយប់មុិញដោយសារមកដល់យឺត ខ្ញុំមិនបានទៅចូលរួមបាយល្ងាច ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយ
ប្រធានាធិបតីបារាំង។

ដើម្បីសុវត្តិភាព សម្រាប់ប្រតិភូដែលចូលរួមប្រជុំ ខ្ញុំ សម្រេចឲ្យប្រតិភូកម្ពុជា វិល
ត្រឡប់ទៅកម្ពុជាវិញទាំងអស់។
ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូន ឥណ្ឌូនេសុីជាតំណាងតែម្តង។

អ្វីដែលអាក់ខានគឺ ជំនួបបានគ្រោងទុក
ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតី
បារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃ នាពេលប្រជុំ APEC។

ខ្ញុំគ្រោងត្រឡប់ទៅដល់ កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការៈធម្មតា ដែលខ្ញុំ
នឹងបន្តធ្វើការធម្មតា លើកលែងតែការទទួលភ្ញៀវ៕

អត្ថបទដែលជាប់ទាក់ទង