រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រណាំងទូកនេសាទ ស្វាគមន៍បុណ្យឆ្លងសកល ២០២៣

ខេត្តកំពត ៖ នៅមុនពិធីបុណ្យឆ្លងឆ្នាំសកល ២០២២-២០២៣ ចូលមកដល់  រដ្ឋបាលខេត្តកំពត បានរៀបចំកម្មវិធីប្រណាំងទូកនេសាទ- ទូកម៉ាស៊ីន និងទូកអុំ ដើម្បីអបអរសាទរ ឆ្លងឆ្នាំថ្មី ក៏ដូចជា បង្កើត នូវភាពសប្បាយរីករាយជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឬភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត ក្នុងខេត្តនេះ។

កម្មវិធីខាងលើនេះ រៀបចំឡើងនៅតំបន់កោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ហើយ ពិធីនេះ បានបិទបញ្ចប់ កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពតនិង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត

អត្ថបទដែលជាប់ទាក់ទង