មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បាននាំយកសត្វក្ងោក២០ក្បាល មកប្រគល់ដល់លំនៅដ្ឋានពលរដ្ឋវិញ

ខេត្តកំពង់ឆ្នាំង ៖ នៅម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នុច ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បាននាំយកសត្វក្ងោកចំនួន ២០ក្បាល មកប្រគល់ដល់លំនៅដ្ឋាន អោយម្ចាស់ក្ងោកឈ្មោះលោក យឹម សំអឿន និង លោកស្រី យឹម ចាន់រ៉ុង ជាអ្នកទទួល នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីប្រគល់នោះ ក៏មានការចូលរួមពី លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងភូមិផង ជាច្រើននាក់ផងដែរ។
តំណាងអោយគ្រួសារម្ចាស់ក្ងោក បានថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ដែលបានជួយអន្តរាគមន៍ និងដាក់បទបញ្ជាទៅថ្នាក់នាំក្រសួងកសិកម្ម ឲ្យនាំយកសត្វក្ងោកទាំង ២០ក្បាល ដែលមន្ត្រីជំនាញក្រសួងកសិកម្ម បានចាប់យក ដោយចោទចិញ្ចឹមខុសច្បាប់..។
ព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋ ម្ចាស់ក្ងោក ក៏បានគោរពជូនពរ សម្តេចតេជោ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ជួបប្រទះ និងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្កៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង