មហាជនរិះគន់ការបំភ្លឺ លើករណីក្មេងទំនើងគប់កញ្ចក់រថយន្ត របស់ស្នងការនគរបាលខេត្តតាកែវ គួរឲ្យអស់សំណើច..

ខេត្តតាកែវ ៖ មហាជន ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន បានរិះគន់ និងចាត់ទុក ការបំភ្លឺ របស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដែលបានលើកឡើងពីករណីក្រុមក្មេងទំនើងគប់ដុំថ្មបណ្តាលឲ្យត្រូវកញ្ចក់រថយន្ត និងរបួសអ្នកធ្វើដំណើរ ថាជារឿងគួរឲ្យអស់សំណើច និងគេចវេសពីការទទួលខុសត្រូវ ក្នុងនាមជាសមត្ថកិច្ច រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ..។

លោក ផាន់ណារ៉ា មានប្រសាសន៍ថា ” រឿងក្មេងស្ទាវគប់កញ្ចក់ឡាន នៅខេត្តតាកែវ គឺដោយសារល្បឿនរថយន្ត ហើយករណីចៃដន្យ និងភាពស៊យ របស់ម្ចាស់ឡាន ទើបធ្វើឲ្យបែកកញ្ចក់ឡាន និងមានរបួសធ្ងន់ដល់មនុស្ស “។

(នេះជាសំដីមាស របស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានលើកឡើងនៅក្នុងសន្និសីទកាសែត នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣)៕

អត្ថបទដែលជាប់ទាក់ទង