រថយន្តតូយ៉ូតាត្រៃតុន បុកជាមួយ រថយន្តក្រុងក្រុមហ៊ុន ម៉េង លី ស្លាប់២នាក់ និង១១នាក់រងរបួស

ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់
បានស្លាប់ និង១១នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍រថយន្តក្រុងបុកជាមួយ រថយន្តត្រៃតុន ក្នុងដំណើរច្រាសទិសគ្នា។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០០និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលមូលនិមិត្ត សញ្ញាឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ ៨១ និងលេខ៨២ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាបៀរ។

សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាត្រៃតុន ពាក់ស្លាកលេខខេមរភូមិន្ទ 02 .0830 បើកបរដោយជនមិនស្គាល់ឈ្មោះក្នុងដំណើរពីទិសខាងជើងទៅត្បូង។ លុះពេលមកដល់ចំណុចកើតហេតុបានបុកជាមួយ រថយន្តក្រុង របស់ក្រុមហ៊ុនម៉េង លី ពណ៌ក្រហម ពាក់សាកលេខសៀមរាប3A.1552 ។

គ្រោះថ្នាក់នេះ បណ្ដាលឱ្យមនុស្សដែលជិះលើរថយន្ត តូយ៉ូតាត្រៃតុន ២នាក់ បានស្លាប់ (ស្លាប់នៅនឹងកន្លែង ម្នាក់នៅមន្ទីរពេទ្យម្នាក់) និង១១នាក់ទៀត បានរងរបួសធ្ងន់និងស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល បានមកវាស់វែង និងយករថយន្តទាំង ២គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំរកដំណោះស្រាយតាមនីតិវិធី នៅពេលក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង