សម្ដេចតេជោ ហ៊ុន សែន បង្ហើបថា អង់គ្លេស អាច​បើកសាកលវិទ្យាល័យ នៅកម្ពុជា

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នា​ពេលខាងមុខ ចក្រភពអង់គ្លេស អាចនឹង​មកបើកសាលកវិទ្យាល័យ នៅកម្ពុជា។
សម្ដេចតេជោលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

​សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ​ខាងមុខនេះ អាចនឹងមានសាកលវិទ្យាល័យពីបរទេស មកបើកទៀតផង ឯកអគ្គរដ្ឋទូតអង់គ្លេស និងគណៈប្រតិភូអង់គ្លេស ដែលជួបខ្ញុំតែងនិយាយជាមួ​យខ្ញុំ ថាខាងមុខនេះ អង់គ្លេស អាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា ដែលនោះក៏ជាឱកាស ដែលអ្នកពុំមានលទ្ធភាពបញ្ជូននិស្សិត ទៅរៀននៅប្រទេសក្រៅ ហើយដែលឱ្យកូនរៀនភាសាអង់គ្លេសតាំងតូចនោះ គឺមានឱកាសចូលមហាវិទ្យាល័យ​សាកលវិទ្យាល័យ ក្នុងប្រទេសយើងតែម្ដង​។

ជាមួយគ្នានោះ សម្ដេចតេជោ ក៏បាន​បញ្ជាក់​ថា ការសិក្សានៅក្នុងប្រទេស វានឹងមានការចំណាយតិចជាងការសិក្សានៅក្រៅប្រទេស ដែលនេះជាឱកាស ដែលបងប្អូនអាចមានលទ្ធភាពរៀននៅសាលាល្អៗបាន៕

អត្ថបទដែលជាប់ទាក់ទង