គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស២នាក់ នៅលើផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ បានឲ្យដឹងថា មនុស្សចំនួន ០២នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅម៉ោងជាង ៩យប់ ថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ២០២៣​ នៅលើផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេខ ១៧៨-១៧៩​ ស្ថិតក្នុង​ភូមិវាលធំ​ ឃុំវាលរេញ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូមួយគ្រឿងម៉ាក dream​ សង់​ សេ ១២៥​ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ ១F-​៥៩១០ បានបុកប៉ះជាមួយម៉ូតូកង់បី មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ ១j-២៣​៣០​ ។

ជនរងគ្រោះម្នាក់ ជាអ្នក​បេីកបរម៉ូតូ​ និង​ម្នាក់ទៀតជាអ្នកបើកបរម៉ូតូកង់បី។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងបន្តដោះស្រាយតាមនីតិវិធី៕(រូបភាពពីអ.ហ)

អត្ថបទដែលជាប់ទាក់ទង