ជំទាវអត់ក្រឹត្យម្នាក់ ត្រូវតុលាការខេត្តពោធិ៍សាត់ ចេញដីកាឃុំខ្លួន ពាក់ពន្ឋ័ករណីឆបោក

ខេត្តពោធិ៍សាត់ ៖ ជំទាវ ត្បាញអាយម្នាក់ ដែលគេតែងឃើញបង្ហាញខ្លួន ក្នុងកម្មវិធី ជាមួយថ្នាក់ដឹកនាំ សឹងគ្រប់ពេលនោះ ប៉ុនែ្តចុងក្រោយនេះ បែរជាបែកធ្លាយ រឿងឆបោកលុយ ប្រជាពលរដ្ឋ រាប់សិបនាក់ នៅក្នុងខេត្តពោធិ៍សាត់។

ស្ត្រីជនសង្សយ័មានឈ្មោះ ហុីម មុំ អាយុ ៥៣ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល និងមានទីលំនៅ មុនពេលឃាត់ខ្លួន ផ្ទះលេខ២៤ ផ្លូវលេខ១០៨ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីរូបនេះ ត្រូវបាន លោក ឡុញ ច័ន្ចចេតនា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ ឲ្យឃុំខ្លួន បណ្ដោះអាសន្ន ក្នុងសំណុំរឿងស៊ើបសួរលេខ ២៤៥ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ពីបទឆបោក មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង