សមត្ថកិច្ចក្រុងព្រះសីហនុ ឃាត់ខ្លួនក្រុមយុវជន ដែលគេចមិនចូលរៀន នៅថ្ងៃទិវា​នៃក្តីស្រលាញ់ មកអប់រំនិងធ្វើកិច្ចសន្យា

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលក្រុងព្រះសីហនុ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ បានចុះឃ្លាំមើលសកម្មភាព របស់សិស្សសាលា ហើយបានឃាត់ខ្លួនយុវជនសិស្សសាលាមួយចំនួន នាំយកមកអប់រំ។
លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា យុវជនសិស្សសាលា ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នាំយកមកអប់រំខាងលើ ដោយសារតែពួកគេ នាំគ្នាមកកន្លែងកម្សាន្តមួយកន្លែង នៅត្រង់ចំណុចម្តុំអូរស្តេចមឹក ស្ថិត​ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមិនចូលសាលារៀន។ ក្នុងនោះស្ត្រីមួយរូប ដែលជាម្ចាស់ទីតាំង ក៏ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នាំយកមក​សាក​​សួរតាមនីតិវិធីផង​ដែរ។
លោកអធិការបន្តថា សិស្សសាលាដែលសមត្ថកិច្ចឃាត់ខ្លួនទាំងអស់ ត្រូវសមត្ថកិច្ច​តម្រូវឲ្យធ្វើកិច្ចសន្យា រួចអញ្ចើញអាណាព្យាបាល របស់ពួកគេ ឲ្យមកធានា មុននឹងអនុញ្ញាតឲ្យវិលត្រឡប់ ទៅផ្ទះរៀងៗខ្លួនវិញ៕ (រូបថតទទួលពីសមត្ថកិច្ច)

អាចជារូបភាពនៃ 6 នាក់ និង ម៉ូតូ

អត្ថបទដែលជាប់ទាក់ទង