កត្តាគ្រោះថ្នាក់ចរាចរណ៍ បន្តកើតមានរាល់យប់ថ្ងៃ ក្នុងក្រុងព្រះសីហនុ អាចមកពីអ្នកបើកបរធ្វេសប្រហែស

ខេត្តព្រះសីហនុ ៖ កត្តាអ្នកបើកបរ មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឬបើកបរគ្មានការយោគយល់ និងធ្វេសប្រហែស អាចជាដើមហេតុ នាំឲ្យ​គ្រោះថ្នាក់ចរាចរណ៍ ​បន្តកើតមានស្ទើររាល់យប់ថ្ងៃ នៅក្នុងក្រុងព្រះសីហនុ។

ជាក់ស្តែង ប្រជាពលរដ្ឋ​ធ្វើដំណើរតាមផ្លូវ បានផ្តល់ព័ត៌មានបឋមមកថា នៅម៉ោងប្រមាណ ១០យប់ថ្ងៃទី១៥ ខែកុម្ភៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត រវាង ម៉ូតូ និងម៉ូតូ pass app បណ្ដាលឱ្យភាគីខាងម៉ូតូ ​រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេ​ទ្យ​។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចផ្លូវ​ស្តុប ចំការស្ពៃ ក្នុងក្រុងព្រះសីហនុ។

ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាលចរាចរណ៍ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា ប្រយោជន៍ដើម្បីឈានទៅ​កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះ និងកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមគ្រួសារនីមួយៗ នាថ្ងៃអនាគត​៕ ដោយ​៖ សំ រ៉ា

អត្ថបទដែលជាប់ទាក់ទង