ថ្ងៃអាទិត្យនេះ មាននាវាទេសចរណ៍​បរទេស១គ្រឿងទៀត ​ចូលចតនៅកំពង់ផែ​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែកុម្ភៈ​នេះ មាននាវាទេសចរណ៍ ០១គ្រឿង ឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍នេះ ដឹកភ្ញៀវទេសច​រចម្រុះជាតិសាសន៍ចំនួន ៣១៣នាក់ (ស្រី ១៥៤នាក់) និង​មាន ២៥ សញ្ជាតិ ចូលមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

​នាវាទេសចរណ៍នេះ មាននាវិកបំរើការងារចំនួន ៤៤៣នាក់ (ស្រី ៩៦នាក់) ធ្វើដំណើរចេញ​ពីប្រទេស​ថៃ ចូលមកប្រទេសកម្ពុជា  មួយថ្ងៃ ហើយនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេស វៀតណាម នៅវេលាម៉ោង  ០៨យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង