អាជីវករឆ្នេរអូរឈើទាល អះអាងថា ពេលនេះមិនសូវមានភ្ញៀវ ចូលមកកម្សាន្តច្រើន ដូចពេលមុនទៀតទេ..?

ខេត្តព្រះសីហនុ ៖ អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល់ បានឲ្យដឹងនៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ប៉ុន្មានថ្ងៃកន្លងមកនេះ មិនសូវឃើញមានភ្ញៀវទេសចរ ចូលមកកម្សាន្តនៅតាមឆ្នេរនេះ ច្រើនកុះករដូចពេលមុនទៀតទេ។

ក្រុមអាជីវករ បានអះអាងថា ចាប់តាំងអំឡុងពេល កម្លាំងសមត្ថកិច្ច ដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិអាកុល និងមានក្រុមហ៊ុនមកយកថ្លៃចំណតពីភ្ញៀវទេសចរ ក្នុងប៉ុន្មានសប្តាហ៍នេះ សង្កេតឃើញថា ចំនួនភ្ញៀវទេសចរ ពិសេសភ្ញៀវជាតិ បានធ្លាក់ចុះយ៉ាងគំហុក..។

ជាក់ស្តែង នៅរសៀលថ្ងៃសុក្រ ក្នុងសប្តាហ៍នីមួយៗ ដែលធ្លាប់តែមានភ្ញៀវទេសចរ ចូលមកកម្សាន្តច្រើន ប៉ុន្តែបែរជាពេលនេះ ហាក់ស្ងាត់ឈឹង..៕

អត្ថបទដែលជាប់ទាក់ទង