មន្ត្រី​​ចុះពិនិត្យបទល្មើស កាប់ព្រៃទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិខុសច្បាប់ ​​រាប់ពាន់ហិកតា នៅ​ស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចខេត្តមណ្ឌលគិរី បានឲ្យដឹងព័ត៌មានបឋមមកថា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤​នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន​​ដឹកនាំមន្ត្រីពាក់ព័ន្ធ ​ចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិខុសច្បាប់ ដែល​កំពុងកើតមាន​ នៅក្នុងភូមិសាស្ត្រសាស្ត្រ ដែនជម្រកសត្វព្រៃភ្នំណាំលៀរ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

យ៉ាងណា នៅមិនទាន់មានព័ត៌មានពិស្ថារជុំវិញ យុទ្ធនាការចុះពិនិត្យ និងបង្ក្រាបបទល្មើសខាងលើនេះនៅឡើយទេ ដោយក្រុមការងារជំនាញ កំពុងជួបប្រជុំពិភាក្សាគ្នា ដើម្បីឈានទៅបង្ក្រាបនាំខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង