សម្តេច ហ៊ុន សែន ចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារបាត់បង់កូនចៅ ក្នុងហេតុការណ៍លិចទូកចម្លង នៅស្រុកលើកដែក

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយបងប្អូនក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្ស ចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ហេតុការណ៍ខាងលើនេះ បានបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារ នៃសព និងជនរងគ្រោះអោយបានទាន់ពេលវេលា ដ៏លំបាកបំផុតនេះ។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋ ដែលរស់នៅតាមមាត់ទន្លេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់ កំពុងកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង