កិច្ចប្រជុំពិនិត្យគម្រោងសង់ មណ្ឌលអប់រំកែប្រែ ទណ្ឌិតគ្រឿងញៀនថ្មី របស់ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំស្តីពីការសាងសង់មណ្ឌលអប់រំ​កែប្រែ ទណ្ឌិតបទល្មើសគ្រឿងញៀន ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ។

នាឱកាសនោះ លោក សក់ សេដ្ឋា មានប្រសាសន៍ថា កិច្ចប្រជុំនេះ ក្នុងគោលបំណងពិនិត្យ និងសិក្សាពីគំនិតរួមគ្នា លើគម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀនថ្មី របស់ក្រសួងមហាផ្ទៃ។

លោកបន្តថា ដើម្បីឱ្យមានមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ លោកបានស្នើឱ្យសមាជិកអង្គប្រជុំទាំងអស់  ត្រូវសិក្សាឱ្យបានល្អិតល្អន់ លើគម្រោងពាក់ព័ន្ធការងារសំខាន់ៗ រួមមានដូចជា ៖ ការចំណាយ ការរចនាប្លង់ និងទំហំមណ្ឌល ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងទីតាំងកន្លែងធ្វើការ របស់មន្ត្រី និងកិច្ចការងារពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ដើម្បីគោរពស្នើសុំគោលការណ៍ និងអនុសាសន៍ដឹកនាំបន្តពីថ្នាក់ដឹកនាំ៕

អត្ថបទដែលជាប់ទាក់ទង