សម្ដេច ហ៊ុន សែន ៖ អាស៊ាន មិនមែនជាកូនជឹងឱ្យនរណាទេ..

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា «អាស៊ាន មិនមែនជាកូនជិងឱ្យនរណាទេ…»។ អាស៊ាន ទទួលយកអ៊ុយក្រែន គឺអាស៊ាន មិនខ្វល់ថា នរណាខឹង ឬ មិនខឹងទេ។

សម្តេច ហ៊ុន សែន ថ្លែងដូច្នេះធ្វើឡើងក្នុងសន្និសីទប្រកាសពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ានប្រកាន់ភាពជាកណ្ដាល ហើយអាស៊ានទទួលយកអ៊ុយក្រែន គឺដើម្បីបង្កើនភាពជាដៃគូសហប្រតិបត្តិការ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្តថា ទាំងចិន និងអាម៉េរិក មិនតម្រូវឱ្យអាស៊ាន និងកម្ពុជា ត្រូវជ្រើសរើស រវាងអាម៉េរិក និង ចិននោះដែរ៕

អត្ថបទដែលជាប់ទាក់ទង