នគរបាលស្រុកស្ទឹងហាវ ឃាត់ខ្លួនជនសង្សយ័៧នាក់ ករណីលួចដោះដែកបង្គោលអគ្គិសនី លក់អោយអេតចាយ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចស្រុកស្ទឹងហាវ បានឲ្យដឹងថា កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ កាលពីរសៀលថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៣ នៅចំណុចភូមិឫទ្ធីមួយ ឃុំកែវផុស ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​។ ក្នុងនោះ មានជនសង្ស័យ ៥នាក់ជាអ្នកលួចផ្ទាល់ និង២នាក់ទៀត ជាអ្នកទទួលទិញ (ទទួលផលចោរកម្ម) សរុបទាំងអស់ ៧នាក់។

វត្ថុតាងដែលចាប់បានរួមមាន៖ ដែកបន្ទះបង្គោលភ្លេីងអគ្គិសនីរបស់រដ្ឋ ចំនួន ៤២ដេីម​ ,ទូរស័ព្ទម៉ាក OPPO ១គ្រឿង, ម៉ូតូម៉ាក dream សង់​ ពណ៌ខ្មៅ ១គ្រឿង​ និងម៉ាកវេវមួពណ៌ខ្មៅ​ ១គ្រឿង។

ជនសង្ស័យរួមវត្ថុតាង ត្រូវបានអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ កំពុងបន្តចាត់ចែងតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង