អ្នករាយការណ៍ព័ត៌មាន PNN ប្រចាំខេត្តភាគឥសាន្ត លោក ឡន វណ្ណា បានទទួលមរណភាពហើយ

ខេត្តស្ទឹងត្រែង ៖ អ្នករាយការណ៍ព័ត៌មានPNN ប្រចាំខេត្តភាគឥសាន្តលោក ឡន វណ្ណា បានទទួលមរណភាពហើយ នៅម៉ោងជាង ៩យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

សុំបញ្ជាក់ថា លោក ឡន វណ្ណា បានជួបគ្រោះថ្នាក់ចៃដន្យអាក្រក់មួយដោយដើរធ្លាក់ចូលក្នុងអណ្តូងចាស់  បាំងស្មៅមើលមិនឃើញ មានជម្រៅជាង ៧០ម៉ែត្រ ក្នុងដីចំការមួយកន្លែង ហើយបន្ទាប់មកក្រុមគ្រួសារ ក៏បានបញ្ជូនទៅសង្គ្រោះ រហូតដល់មន្ទីរពេទ្យប្រទេសវៀតណាម ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង