ឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះសិស្សសាលា រស់ក្នុងគ្រួសារខ្វះខាត ជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានជួយជួយឧបត្ថម្ភថវិការ ជួយយុវតីសិស្សសាលាស្ថិតក្នុងគ្រួសារខ្វះខាតម្នាក់ ដែលគ្មានលទ្ធភាព ទៅឲ្យក្រុមគ្រូពេទ្យ ដោះដែកចេញពីជើង  បន្ទាប់ពីយុវតីរូបនេះ ជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីឆ្នាំ២០២១ ហើយមកស្នើសុំឲ្យលោកឧកញ៉ា ទៀ វិចិត្រ ជួយឧបត្ថម្ភជាលើកទី២ បន្ទាប់ពីលោកឧកញ៉ា បានជួយសង្គ្រោះក្នុងអំឡុងពេលជួបគ្រោះថ្នាក់ភ្លាមៗ កាលពីឆ្នាំ២០២១កន្លងមក។

យុវតីរូបនេះឈ្មោះ ណាង សុខពៅ អាយុ ១៥ឆ្នាំ មុខរបរសិស្ស បានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងធ្ងន់ធ្ងរ កាលពីថ្ងៃទី​២៩ ខែ​តុលា​ ឆ្នាំ​២០២១ ដោយកាលនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ទៅដឹក សិស្សសាលារូបនេះ មកព្យាបាលនៅមន្ទីរពេទ្យក្រុងព្រះសីហនុ ហើយបានចេញថ្លៃព្យាបាលទាំងស្រុង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយពិនិត្យឃើញគ្រួសារ របស់យុវតីរូបនេះ ខ្វះខាតខ្លាំង ទើបរូបលោក សម្រេចបន្តចំណាយថវិកាព្យាបាលទាំងស្រុងជាលើកទី២ ដើម្បីជួយដោះយកដែកចេញ ក្រោយចំណាយពេលព្យាបាលជើង ជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីឆ្នាំ២០២១មកនោះ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា  មែនទែនទៅ សិស្សសាលារូបនេះ ត្រូវដោះយកដែកចេញពីជើងតាំងពីឆ្នាំ២០២២ម៉្លេះ ប៉ុន្តែដោយសារខ្វះថវិកា ក៏ពន្យាពេលមកដល់ពេលនេះ។

លោកឧកញ៉ា ទៀ វិចិត្រ បន្ថែមថា ក្រោយទទួលដំណឹងនេះ រូបលោក ក៏បានឧបត្ថម្ភថវិកាជាលើកទី២ ដើម្បីជួយដល់ការវះកាត់យកដែកចេញពីជើង របស់ក្មេងស្រីរងគ្រោះ ឲ្យស្របតាមបច្ចេកទេសពេទ្យ ហើយរាល់ការចំណាយ រូបលោកជាអ្នកទទួលរ៉ាប់រងទាំងស្រុង។

ក្រោយក្រុមគ្រូពេទ្យវះកាត់រួច ពេលនេះ ទាំងកុមារីរងគ្រោះ និងក្រុមគ្រួសារ ត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ ឲ្យក្រុមការងារ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ដឹកតាមអូប័រល្បឿនលឿន វិលទៅលំនៅដ្ឋាន នៅលើកោះរ៉ុង វិញហើយ។

ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ដែលមានទឹកចិត្តសប្បុរស ឧបត្ថម្ភថវិកា សម្រាប់ចំណាយទៅលើការព្យាបាល ទាំង២លើក ដល់យុវតីរងគ្រោះ រហូតជាសះស្បើយ៕

អត្ថបទដែលជាប់ទាក់ទង