ជនស៊ីវិលពីរនាក់ ជិះម៉ូតូណៃហក តាំងខ្លួនជាសត្ថកិច្ច ចុះឃាត់យុវជនពីរនាក់ តាមដងផ្លូវបង្កការភ្ញាក់ផ្អើល

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមិថា មានជនស៊ីវិល ពីរនាក់ ជិះម៉ូតូដោះអាវ ស្លៀកខោខ្លី បានចុះឃាត់និងឆែកឆេរយុវជនពីរនាក់ នៅតាមដងផ្លូវ បង្កឲ្យមានការរិះគន់ ពីមហាជន។

ចំណុចនេះ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកឃើញហេតុការ សំណូមពរ ដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ បំភ្លឺជុំវិញកង្វល់ ឬក៏ស៊ើបអង្កេតចំពោះករណី បុរសពីរនាក់ ជិះម៉ូតូណៃហក ១គ្រឿង តាំងខ្លួនជាសមត្ថកិច្ច ទាំងមិនពាក់អាវ ឬឯកសណ្ឋានឲ្យបានត្រឹមត្រូវទេ ហើយបានចុះចាប់ពលរដ្ឋ ដើម្បីឆែករកគ្រឿងញៀន និងប្រើហិង្សាផង។

ពលរដ្ឋ បញ្ជាក់ថា ករណីខាងលើនេះ កើតទ្បើងនៅម៉ោងជិត ១២យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ភ្លាមៗក្រោយកើតហេតុ ជនស៊ីវិលទាំងពីរនាក់ ក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះ ដោយមិនចង់មានរឿងវែងឆ្ងាយ ក៏នាំគ្នាជិះម៉ូតូវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង