សត្វក្របីមួយក្បាលដេញវ័ធ ​ពលរដ្ឋម្នាក់ ឲ្យ​រងរបួសធ្ងន់​ នៅចំណុចផ្សារអគ្គនិងផ្សារត្រី ក្នុងក្រុងប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច បានផ្តល់ព័ត៌មានបឋមមកថា មានហេតុការណ៍ សត្វក្របីមួយក្បាល បានដេញវ័ធប្រជាពលរដ្ឋ ដែលកំពុងតែធ្វើដំណើរតាមផ្លូវសាធារណៈ បង្ករឲ្យរងរបួសធ្ងន់ នៅចំណុចផ្សារអគ្គ និងផ្សារត្រី ស្ថិតក្នុងក្រុងប៉ោយប៉ែត។
ហេតុការនេះ កើតឡើងនៅព្រឹកថ្ងៃចន្ទទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅចំណុចផ្សារអគ្គ និងផ្សារត្រីប៉ោយប៉ែត ​ជិតកែងបំបែកជាបួនជ្រូកខ្វៃ ស្ថិត​ក្នុងភូមិបាលេលិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងចុះទៅរកដំណោះស្រាយ ខណៈជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​នៅក្នុងមូលដ្ឋាននេះ៕

អត្ថបទដែលជាប់ទាក់ទង