រថយន្តបុកប៉ះគ្នា នៅក្រុងព្រះសីហនុ របួសធ្ងន់ស្ត្រីម្នាក់

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ មួយករណី រវាងរថយន្ត កុងតឺន័រ ១គ្រឿង បុកប៉ះគ្នាពីក្រោយ ជាមួយម៉ូតូ ១គ្រឿង និងរថយន្តអូរឌីមួយគ្រឿង នៅចំណុចភ្លើងស្តុបចំណោទរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅម៉ោងជាង ៥ល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់នេះ មានស្ត្រីម្នាក់រងរបួស ជាភាគីខាងម៉តូ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង និងចាត់ចែងដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង