សមត្ថកិច្ច​ ប្រកាស​រកសាច់ញាតិ​​របស់ស្ត្រីរងគ្រោះ​ ជិះម៉ូតូដួល​ស្លាប់​​ ស្លាក់លេខសៀមរាប 1AA-6562

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាល​ បានប្រកាស រកសាច់ញាតិ​ របស់ស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានជិះម៉ូតូដួល​ស្លាប់បាត់បង់ជីវិត នៅតាមផ្លូវ​ឆ្ពោះទៅភ្នំក្រោម ខេត្តសៀមរាប ​នៅវេលាម៉ោង ០៥ និង៥០​នាទ្រីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

សមត្ថកិច្ច បញ្ជាក់ថា ស្ត្រីរងគ្រោះ ជិះម៉ូតូ ​ហុងដា ឌ្រីមសង់ ស្លាក់លេខ សៀមរាប 1AA-6562។ ដូច្នេះ សូម​សាច់ញាតិ​ ទាក់ទងមកសមត្ថកិច្ច ដើម្បីទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង