បញ្ជូន​​ជនសង្ស័យ​១២នាក់ ទៅ​សាលាដំបូងខេត្តព្រះសីហនុ ​ក្នុងបទល្មើសហិង្សា ​កា​ប់​ជន​ម្នាក់​​ស្លា​ប់

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ថា កម្លាំងជំនាញ នឹងបញ្ជូន​សំណុំរឿងជនសង្សយ័ចំនួន ១២នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ក្នុងបទល្មើសហឹង្សា​កា​ប់​ជនរ​ង​គ្រោះម្នាក់ បណ្តាលឲ្យស្លា​ប់ ពេលបញ្ជូនទៅសង្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញថា កាលពីម៉ោង ០៣និង០០នាទីជិតភ្លឺ ថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០២៣​​ ​មានករណី​​ហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោស (វាយនិងកាប់​បណ្តាល​ឲ្យម​រណ ភាព​ជនរងគ្រោះ​)​ បង្កឡេីងដោយជនសង្ស័យ​ប្រហែល ៣០នាក់​ បានធ្វេីសកម្មភាព​ មានជនសង្ស័យខ្លះ​កាន់មួក​សុវត្ថិភាព​ ខ្សែក្រវាត់​ ដំបងឈេី​ និងដាវកែឆ្នៃ​ ព្រួតគ្នាវាយទៅលេីក្រុមជនរងគ្រោះ​ មានគ្នា ០៧នាក់ (ប្រុស​​៣​និងស្រី​ ០៤​នាក់)​ បណ្តាលឲ្យជនរងគ្រោះ​ ០១នាក់​ រងរបួ​សត្រង់ក្បាលធ្ង​ន់ធ្ង​រ ហើយក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ​​ព្រះកុសុមៈ​ រាជធានីភំ្នពេញ​ ។
ក្រោយ​កេីតហេតុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ​ចុះស្រាវជ្រាវ​​រហូតឈានដល់​ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ។
បច្ចុប្បន្នជនសង្ស័យទាំង ១២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ដេីម្បីចាត់ការតាមនិតិវិធី​ ចំណែកបក្ខពួកដែលនៅសេសសល់​ កំពុងរត់គេចខ្លួ​ន​ ហើយសមត្ថកិច្ចគ្រប់ជំនាញ កំពុងធ្វេីការស្រាវជ្រាវចាត់ការបន្តតាមជំនាញ​៕ (រូបភាពពីន.ប)
អត្ថបទដែលជាប់ទាក់ទង