និយ័តករអាជីវកម្មអចលនវត្ថុ ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការទិញ-លក់ ជាមួយគម្រោងបុរីចំនួន៤​ ដែលគ្មានអាជ្ញាបណ្ណ

រាជធានីភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញជូនដំណឹង ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ប្រាប់ឱ្យសាធារណជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់-ជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅឋាន ដែលគ្មានអាជ្ញាបណ្ណចំនួន ៤។

ន.អ.ប បញ្ជាក់ថា បុរីចំនួន៤ ដែលគ្មានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំរួមមាន៖

១- បុរី ធីវី ស្តា មានទីតាំងនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ

២- បុរី ទ្រី គីម គួរស្រូវ មានទីតាំងនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

៣- សំណង់ផ្ទះល្វែង អិលវី មានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

៤- បុរី THE ROYAL GARDEN មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង