ឥទ្ធិពលគ្រឿងញៀន បណ្តាលឲ្យយុវជនម្នាក់ កាប់ស្ត្រីជាម្តាយនិងកូនស្រីអាយុ១ខួប ស្លាប់ក្នុងថ្លុកឈាម

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យក្មេង និងកូនតូចអាយុ ១ឆ្នាំ បានស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម បណ្តាលមកពី បុរសញៀនថ្នាំម្នាក់ ទាញកាំបិតកាប់យ៉ាងព្រៃផ្សៃ ដោយសារតឬឥទ្ធិពលគ្រឿងញៀន។

ហេតុការនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ ២៤ឆ្នាំ និងកូនស្រី អាយុ ០១ខួប រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បន្តថា ជនរងគ្រោះទាំងពីរនាក់ ម្តាយកូន ត្រូវបានជនល្មើសប្រើកាំបិតកាប់ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពរួច ជនដៃដល់ បានរត់គេខ្លួន ដោយសុវត្ថិភាព។

មន្ត្រីនគរបាល បន្តទៀតថា ជនដៃដល់កាប់សម្លាប់ស្ត្រីវ័យក្មេង និងកូនតូចខាងលើនេះ ត្រូវជាបងប្អូនជីដូនមួយ ជាមួយស្ត្រីរងគ្រោះ។ ហើយ ដើមហេតុ ឈានដល់ជនល្មើស កាប់សម្លាប់ ស្ត្រីរងគ្រោះ គឺ ដោយសាររឿងគំនុំ ហើយជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀន។

បច្ចុប្បន្ន កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកបសេដ្ឋ កំពុងចុះស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីឈានទៅចាប់ខ្លួនជនដៃដល់ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង