ចោរលួចគាស់ផ្ទះ និងលួចកាត់ខ្សែភ្លើង នៅបន្តធ្វើសកម្មភាព ស្ទើររាល់យប់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួន រស់នៅក្រុម ២៦ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ បានឱ្យដឹង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដោយបាន ក្រើនរំលឹកដល់ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននេះ សូមឱ្យមានការ ប្រុងប្រយ័ត្ន ចំពោះចោរកម្មលួចគាត់ផ្ទះលួចយកសម្ភារៈ និងចោរលួចកាត់ខ្សែភ្លើង នៅពេលត្រី (កណ្តាលអាធ្រាត្រ) ព្រោះសកម្មភាព របស់លោកចោរ បានបន្តធ្វើសកម្មភាព ស្ទើរជារៀងរាល់យប់ ខណ:សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ, សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ១ ជាពិសេស កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ហាក់ខ្វះចន្លោះ ឬមិនសូវមានសកម្មភាព ចុះល្បាតនៅមូលដ្ឋានភូមិ១ សង្កាត់លេខ១ នៅពេលយប់ជ្រៅនោះទេ..៕

អត្ថបទដែលជាប់ទាក់ទង