រថយន្តដឹកកម្មកររោងចក្រ ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ធ្លាក់ស្រែ របួសមនុស្សច្រើននាក់

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្តាលឱ្យរថយន្តដឹកកម្មករ មួយគ្រឿង ក្រឡាប់ធ្លាក់ចូលស្រែ
រងរបួសកម្មករ-កម្មការិនី ជាច្រើននាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យ៉ាងណា សមត្ថកិច្ចមូលដ្ឋាន មិនទាន់បញ្ជាក់ពីមូលហេតុ បណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះទេ..៕

អត្ថបទដែលជាប់ទាក់ទង