មកស្គាល់មុខមនុស្សចង្រៃ បាចដែកគោល និងវីស តាមផ្លូវស្ពានអ្នកលឿង

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកលើកដែក បានឱ្យដឹងថា បុរស ២នាក់ ដែលធ្វើសកម្មភាព បាច​ដែកគោល​ និងវីស​ បង្កផលវិបាកដល់ម្ចាស់យាន្តជំនិះគ្រប់ប្រភេទ បែកកង់ឥតល្ហែ នៅពេលកន្លងមក ពេលនេះ  សមត្ថកិច្ចនគរបាល ស្រុកលើកដែក​ ខេត្តកណ្តាល បានកៅហៅបុរស ០២នាក់ ដែលបានប្រព្រឹត្តិល្មើស បញ្ឈប់លែង​ឱ្យ​បើកធ្វើអាជីវកម្ម​ ប៉ះកង់ឡាន និងម៉ូតូចល័ត​ នៅតាមផ្លូវលើស្ពាន​អ្នកលឿង តទៅទៀតហើយៗ ក្នុងករណី​រក​​ឃើញ​ នៅ​មានអាជីវកម្មនេះ បន្តធ្វើសកម្មភាព នាថ្ងៃខាងមុខទៀត សមត្ថកិច្ច នឹង​រឹបអូ​សយកសម្ភារទាំងនោះ មករក្សាទុក..។ ជាងនេះទៀត ក្នុងករណី សមត្ថកិច្ច រក​ឃើញ​​ថា​ មានជនណា​ បាច​ដែក​គោល​​ និង​វីស តាមផ្លូវ នាទីតាំងខាងលើទៀត នឹងត្រូវ​ចាប់ខ្លួន​ កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់តុលាការ​ផ្ដន្ទាទោស ដើម្បីជាការព្រមានឱ្យរាងចាល៕

អត្ថបទដែលជាប់ទាក់ទង