សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង ​១​០​នាក់​ ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ ថ្ងៃទី​១៥ ខែសីហានេះ

ខេត្តកោះកុង ៖ អ្នកស្រី ​អិន ធូ ​សមាជិក​សហគមន៍​ដីធ្លី១៩៧​ កំពុង​ត្រូវបាន​លួងដោយ​កូនប្រុស​ ក្រោយ​ការប្រកាស​សាលក្រម​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី​ខេត្តកោះកុង​១០នាក់ ​នៅថ្ងៃទី១៥​ ខែសីហា ​ឆ្នាំ២០២៣ ។
​សាលាដំបូង​ខេត្ត​កោះ​កុង​ ​នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣​នេះ​ ​បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​ នៅ​ខេត្ត​កោះ​កុង​ ចំនួន​១​០​នាក់​ ​ពី​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​ ​ក្នុង​នោះ​មាន​៖សកម្មជន ០​៣​នាក់​ ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ នៅ​ក្នុង​ពន្ធ​នាគា​រ​ ​តាំងពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​មក​ ​នៅ​ក្នុង​សំណុំរឿង​មួយទៀត​ ។​

ហើយនៅថ្ងៃនេះផងដែរ សមាជិក​សហគមន៍​ប្រមាណ​ជា​ ​៦​០​នាក់​ ​មកពី​សហ​គម​ន​ដីធ្លី​១​៩​៧​ ​និង​សហគមន៍​ដីធ្លី​៩​៥​៥​ ​បាន​ប្រមូលផ្ដុំ​គ្នា​ នៅ​ខាងមុខ​តុលាការ​ ​ដើម្បី​សម្ដែង​ការ​គាំទ្ រ​ចំពោះ​សកម្មជន​ទាំងនេះ​ ​អំឡុង​ពេល​ប្រកាស​សាលក្រម​ ​។​

​សកម្មជន​ទាំង​ ១​០​រូប ​រួម​មាន៖​ ​លោក​ ​ឆាន់​ ​ឈឿន​ ​អ្នកស្រី​ ដេ​ត​ហ៊ួ ​អ្នកស្រី​ ​អើ​ប​ ​វី​ ​អ្នកស្រី​ អឹ​ប​ ​តឹង​ ​លោក​ ​ហេង​ ជៃ ​អ្នកស្រី​ អិ​ន​ ​ធូ​ ​អ្នកស្រី​ ​កើត​ ​នៅ​ ​លោក​ ​គង់​ ​ម៉ែន​ ​លោក​ ពួ ​ហួន​ ​និង​លោក​ ​សុខ​ ជៃ ។​ ​អ្នក​ទាំង ​១​០​រូប​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​០១​ឆ្នាំ​ ​និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​រួមគ្នា​ចំនួន​ ​៤​០​លាន​រៀល​ (​ប្រមាណ​ជា​ ​៩​.​៦​០​០​ដុល្លារ​) ​ទៅកាន់ ​ឧកញ៉ា​ ​ហេង​ ​ហ៊ុយ​ ​។​

ការ​ផ្ដន្ទាទោស​ របស់​អ្នកស្រី​ ​អើ​ប​ ​វី​ ​ត្រូវ​បាន​ព្យួរ​ទាំងស្រុង​ ​ខណៈ​ដែល​សកម្មជន ០​៩​នាក់​ទៀត​ ​គ្រោង​ប្ដឹង​ជំទាស់​នឹង​សាលក្រម​នេះ​ ។​

​អ្នកស្រី​ ដេ​ត​ ហ៊ួ ​លោក​ ​ហេង​ ជៃ ​និង​លោក​ ​សុខ​ ជៃ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ស្រាប់​ទៅ​ហើយ​ ​នៅ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​ព្រមទាំង​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​តុលាការ​ ដោយ​រថយន្ត​នគរបាល​ដែល​បិទ​របាំង​ជិត​ខាងក្នុង​។​ ​ពួកគេ​ ​នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន ​ក្នុង​ពន្ធ​នាគា​រ​ ចំពោះ​បទ​ចោទ​ដាច់ដោយឡែក​ទាំងនោះ​ ​ខណៈ​ដែល​ពុំ​មានការ​ចេញ​ដីកាចាប់ខ្លួន​ ​សម្រាប់​សកម្មជន​ ០៦​នាក់​ទៀត​ ​ដែល​មិនបាន​ទទួលការ​ព្យួរទោស​នោះ​ទេ​ ​។​ ​ហើយ ​ពួកគេ​នឹង​បន្ត​នៅ​ក្រៅ​ឃុំ​រង់ចាំ​ការ​ប្ដឹង​ជំទាស់​ ។​

​ការ​ផ្ដន្ទាទោស​ទាំងនេះ​ ​ធ្វើឡើង​ក្រោយ​ពី​មានការ​ផ្ដន្ទាទោស​ផ្សេងទៀត​ លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ នៅ​ប៉ុន្មាន​ស​ប្ដាហ៍​ថ្មីៗ​នេះ​​។​

​កាលពី​ថ្ងៃ​ទី​០​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​តុលាការ​កំពូល​ បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​ផ្សេង​មួយទៀត​ ​ចំពោះ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​ពី​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍​ ​និង​បទ​ញុះញង់​។​ ​កាលពី​ថ្ងៃ​ទី​០​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​បាន​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​សកម្មជន ០​២​នាក់​ ​គឺ​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​ពី​បទ​បរិហារ​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​អ្នក​ទាំង​០២​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​០១​ឆ្នាំ​ ​និង​បង្គាប់​ឱ្យ​សង​សំណង​ជំងឺចិត្ត​ចំនួន​ ​៤​០​លាន​រៀល​ (​ប្រមាណ​ជា​ ​៩​,​៦​០​០​ដុល្លារ​)។​ ​បន្ថែម​ពីលើ​ដីកាឃុំខ្លួន​ ដែល​ចេញថ្ងៃ​ទី​០​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ដីកា​មួយទៀត​ ​ត្រូវ​បាន​ចេញ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​បញ្ជូន​ អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​បណ្ដោះអាសន្ន​ រង់ចាំ​សវនាការ​៕ ប្រភព ៖ អង្គការ លីកាដូ

អត្ថបទដែលជាប់ទាក់ទង