សមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនបុរសបើកម៉ូតូកង់បី បញ្ច្រាសទិស ហើយគម្រាមប្រើអំពើហិង្សា លើអ្នកបើកបរស្របច្បាប់

ខេត្តកណ្តាល ៖ ព្រឹកមិញពូកាចណាស់ ប៉ុនែ្តនៅពេលល្ងាច បែរជា ពូ ឡើងស្លូត..។

លោកឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្រ​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ បានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា​ បុរសជេីងខ្លាំង​បេីក​ម៉ូតូ កង់បីឥណ្ឌា បញ្ច្រាស់ទិសដៅ​ចរាចរណ៍ ​ហើយ​គំរាមកំហែង​ម្ចាស់រថយន្តបើកបរស្របច្បាប់ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ​ពេល​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ ឃាត់ខ្លួន​បានហើយ​ នៅ​ស្រុក​ខ្សាច់កណ្ដាល​។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ ក៏បានរៀបចំ​បញ្ជូនបុរសបើកបរម៉ូតូកង់បីហិង្សារូបនេះ ទៅ​កាន់ស្នងការដ្ឋាន​នគរបាល ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់ ដ្បិតហេតុ​ការ​ណ៍នេះ​ បានកេីតឡេីង ​នៅ​រាជធានី​ភ្នំពេញ។

ស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល បានបញ្ជាក់ថា ម្ចាស់ម៉ូតូកង់បីឥណ្ឌា ខាងលើឈ្មោះ កែ ឃឹម អាយុ ៤៧ឆ្នាំ មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង