សម្តេច ហ៊ុន សែន៖ លើកដំបូងក្នុងរយៈពេលជាង ៤៤ឆ្នាំ ពិសេសជាង ៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិត និងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមបណ្តាញសង្គម Twitter នៅថ្ថៃទី២៤ ខែសីហានេះថា “លើកដំបូងក្នុងរយៈពេលជាង ៤៤ឆ្នាំ ពិសេសជាង ៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិត និងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំ ដែលដឹកនាំដោយ នាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាព គណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។

ជូនពរគណរដ្ឋមន្ត្រីថ្មី មានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ”៕

For the first time in more than 44 years, especially for over 38 years that I am not attending and chairing the cabinet meeting.
I am watching live broadcast on the cabinet meeting chaired by the new prime minister. Looking at the composition of the new cabinet who are young intellectuals, I determine that the transfer of senior leadership to young leadership is the right decision.

Wishing the new cabinet success in performing duties for the nation, religion, and king.

អត្ថបទដែលជាប់ទាក់ទង