អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា៣លានរៀល ជូនពលរដ្ឋឈឺធ្ងន់ម្នាក់ រស់នៅសង្កាត់កោះរ៉ុងសន្លឹម និងដឹកមកព្យាបាលនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានចាត់តំណាង នាំយកថវិកា របស់អ្នកឧកញ៉ា ចំនួន ៣លានរៀល ទៅប្រគល់ជូនប្រជាពលរដ្ឋម្នាក់  ឈ្មោះ ម៉ែន ភៀន អាយុ ៣៦ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលបានមានជំងឺធ្ងន់ធ្ងរ ហើយត្រូវបានអ្នកឧកញ៉ា  បញ្ជាឱ្យក្រុមការងារ បញ្ជូនអូប័រពេទ្យ ឱ្យទៅទទួលយកពីលើ ក្រុងកោះរ៉ុង ដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

បុរសជាអ្នកជំងឺ និងក្រុមគ្រួសារ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសង្គ្រោះ និងបានឧបត្ថម្ភថវិកា សម្រាប់សម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕

អត្ថបទដែលជាប់ទាក់ទង