ប្រជាពលរដ្ឋ​ក្រុងពោធិ៍សាត់ អះអាងថា រាល់ថ្ងៃនេះ ក្រុមក្មេងទំនើង បង្កហិង្សាស្ទើររាល់ថ្ងៃ ប៉ុន្តែសមត្ថកិច្ចស្ងាត់ឈឹង..

ខេត្តពោធិ៍សាត់ ៖ សារពីប្រជាពលរដ្ឋ​ រស់នៅក្រុងពោធិ៍សាត់ ៖ “ខ្ញុំជាប្រជាពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ ខ្ញុំបាទសុំអោយ លោកស្នងការនគរបាលខេត្តពោធិ៍សាត់ និងលោកអធិការក្រុងពោធិ៍សាត់ មេត្តាជួយមេីលបញ្ហាអសន្តិសុខ ដែលកើតមាន នៅក្នុងក្រុងពោធិ៍សាត់ផង ដ្បិតរាល់ថ្ងៃនេះ​ កើតមានក្រុមក្មេងទំនេីងច្រេីនណាស់​…។ និយាយដល់ត្រឹមនេះ ខ្ញុំសុំអោយ ថ្នាក់ដឹកនាំ ស្ថាប័នជំនាញគ្រប់ស្ថាប័ន ជួយពិនិត្យមេីលសកម្មភាព របស់ មន្ត្រីតាមប៉ុស្តិ៍រដ្ឋបាល ដើម្បីអោយពួកគាត់ ចុះល្បាត ត្រួតពិនិត្យ អោយបានជាប្រចាំ ព្រោះ រាល់ថ្ងៃនេះ ខ្ញុំ មេីលឃេីញថា ពួកគាត់ មិនសូវមានសកម្មភាពទេ ឬម៉្យាង ឃើញកន្ទេលធំបន្លំដេកជាដើម..។ ដូច្នេះ ស្នើត្រួតពិនិត្យ អោយបានត្រឹមត្រូវ..។ កន្លងមក ខ្ញុំបានឃេីញ ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាថ្នាក់ដឹកនាំជាច្រេីនស្ដាប័នទៀត បានខិតខំ យកចិត្តទុកដាក់ អំពីបញ្ហាសន្តិសុខ​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះដែរ ប៉ុន្តែមិនសូវមានប្រសិទ្ធិភាពទេ..។

ដោយឡែក សមត្ថកិច្ច និងប្រជាការពារ ក៏មិនគួរបណ្ដែតបណ្ដោយ អោយកេីតមានអំពេីហិង្សាវាយកាប់ចាក់ បន្តកេីតឡេីង ក្នុងក្រុងពោធិ៍សាត់ យ៉ាងអនាធិបតេយ្យទៀតឡេីយ​។ សូម​ស្នើសុំ​ដល់អស់លោក ជាថ្នាក់ដឹកនាំ ជួយបន្តរពង្រឹងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ខ្ពស់ កុំអោយក្រុមក្មេងទំនើង ដែលកំពុងបង្កការអុកឡុក និងប្រើហិង្សា ក្នុងក្រុងពោធិ៍សាត់ ដូចរាល់ថ្ងៃនេះទៀត..។
សូមបញ្ជាក់ថា នៅម៉ោង ១៧ និង៣០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ មានក្រុមក្មេងទំនើងមួយក្រុម មានគ្នា ០៧នាក់ បានបាញ់ដោយគ្រាប់ជំពាមកៅស៊ូ និងកាំបិត កាប់ទៅលើយុវជនសិស្សសាលាម្នាក់ ឲ្យរងរបួសដាច់ដៃម្ខាង នៅតាមផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិតាកុយ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។
សមត្ថកិច្ច និងប្រជាពលរដ្ឋមូលដ្ឋាន បញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច ក្រុមក្មេងពាលទាំងនោះ បានគេចខ្លួនបាត់ដោយសុវត្ថិភាព។
ចំណែក យុវជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច សហការគ្នា បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល និងតភ្ជាប់កដៃ ប៉ុន្តែត្រូវក្រុមគ្រូពេទ្យនិយាយថា មិនអាចតភ្ជាប់ប្រអប់ដៃ ដែលដាច់ចេញពីកដៃនេះបានទេ..៕
អត្ថបទដែលជាប់ទាក់ទង