អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ឧបត្ថម្ភលុយ១លានរៀល ជូនស្ត្រីវ័យចំណាស់ម្នាក់ កំពុងមានជំងឺប្រចាំកាយ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់តំណាងឱ្យនាំយកថវិកាសប្បុរសធម៌ របស់អ្នកឧកញ៉ា និងលោកជំទាវ ហេង គីមជី ចំនួន ១,០០០,០០០រៀល ជូនដល់លោកយាយ គឹម ពុធធាវី អាយុ ៧១ឆ្នាំ មានទីលំនៅក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ស្ត្រីវ័យចំណាស់រូបនេះ កំពុងមានជំងឺប្រចាំកាយ មានជីវភាពខ្វះខាត និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានថវិកា លោកយាយ បានសូមថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់ អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហើយក៏បានជូនពរ អ្នកឧកញ៉ា និងលោកជំទាវ សូមមានសុខភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង