នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កំពុងស្វែងរកជនបរទេស៣នាក់ សូមជួយផ្តល់ព័ត៌មាន..

នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កំពុងស្វែងរកជនបរទេស៣នាក់! អំពាវនាវដល់សាធារណជន បើប្រទះឃើញ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់..!

រាជធានីភ្នំពេញ៖ នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសស្វែងរកជនបរទេស៣នាក់ (ដូចរូបខាងក្រោម) ដែលកំពុងរត់គេចខ្លួន។

នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ក្រុមការងារព័ត៌មាន និងគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ថា ជនបរទេស៣នាក់នេះ បានបាត់ខ្លួននៅម្ដុំជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនបរទេសដែលមានភិនភាគដូចរូបខាងក្រោម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬទំនាក់ទំនងទូរស័ព្ទលេខ 093 636 392 & 012 500 555៕

អត្ថបទដែលជាប់ទាក់ទង