នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័​យខ្មែរចិន​៦នាក់​ ពាក់ព័ន្ធ​​បទល្មើស​គ្រឿងញៀ​ន

ខេត្តព្រះសីហនុ  ៖ កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ កាលពី ២២និង០០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ​​បានចុះឃាត់ខ្លួនជនសង្ស័​យចំនួន ០៦នាក់​ ពាក់ព័ន្ធ​នឹង​ករណីគ្រឿងញៀ​ន​ ប្រព្រឹត្ដនៅ​ភូមិ១ សង្កាត់​លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយយុទ្ធនាការនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង​មួយចំនួន​។
ជនសង្ស័​យទាំង ០៦នាក់ មានឈ្មោះ ៖
១- ឈ្មោះ​ វ៉ាន់ឌី សីហា ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ​ (មុខសញ្ញាធ្លាប់ជាប់ព​ន្ធនាគារ)
២- ឈ្មោះ TANG YONG CHANG ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ​ចិន
៣- ឈ្មោះ ជាន សំណាង ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ
៤- ឈ្មោះ ហ៊ុន តារា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ
៥- ឈ្មោះ សែប ស្រីនីត ភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ
៦- ឈ្មោះ កែវ ដានី ភេទ ស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ
ដោយឡែក ចំពោះវត្ថុតាងដកហូតបានមានដូចជា ៖
-​ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀ​នចំនួន ០២​កញ្ចប់
-​ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
– ទូរស័ព្ទដៃចំនួន ០៨​គ្រឿង ។
បច្ចុប្បន្នជនសង្ស័​យខាងលើ​ កំពុងឃាត់ខ្លួននៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីធ្វើការសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស​៕
អត្ថបទដែលជាប់ទាក់ទង