គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៣ ខែកញ្ញា ស្លាប់៥នាក់ និងរបួស៥នាក់​

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង​នៅទូទាំងប្រទេស មានចំនួន ០៦លើក បណ្ដាលឲ្យមានមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ០៥នាក់។ ​

ប្រភពព័ត៌មានដដែល បញ្ជាក់ថា មូលហេតុ​បណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺទាក់ទងអ្នកបើកបរក្នុងល្បឿនលឿន, មិនគោរពសិទ្ធិអទិភាព, បត់ក្នុងស្ថានភាពគ្រោះថ្នាក់ និងកត្ដាយានយន្តជាដើម៕

អត្ថបទដែលជាប់ទាក់ទង