អ្នកឧកញ៉ា ទៀ វិចិត្រ ផ្តល់រទេះ១គ្រឿង និងគ្រឿងឧបភោគបរិភោគ ជូនជនពិការវ័យចំណាស់ម្នាក់

 

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងជំនួយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូន ប្រជាពលរដ្ឋម្នាក់ឈ្មោះ ព្រីង មាស ភេទប្រុស អាយុ ៦១ឆ្នាំ (ពិការជេីង) មុខរបរ លក់លៀសហាល និងមានចៅ ០២ នាក់ក្នុងបន្ទុក រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារៈ និងគ្រឿងឧបភោគបរិភោគទាំងនោះ រួមមាន ៖
១- រទេះសម្រាប់ជនពិការ១
២- អង្ករ ៥០គីឡូ
៣- មី មី ១កេស
៤- ត្រីខ ១យួរ
៥- ប្រេងឆា ២ដប
៦- ទឹកត្រី ១យួរ
៧- ទឹកសុីអុីវ ១យួរ
៨- អំបិល ១គីឡូ
៩- ប៊ីចេង ១គីឡូ
១០- ស្ករស ១គីឡូ
១១- ទឹកសុទ្ធ ១កេស
១២- កាតាបសិស្ស ចំនួន២
១៣- សៀវភៅ ចំនួន ៤០ក្បាល និងសម្ភារៈសិក្សាជាច្រេីនទៀត៕

អត្ថបទដែលជាប់ទាក់ទង