បញ្ចប់មុខតំណែង លោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ សង្ស័យមានរឿងមិនប្រក្រតីធ្ងន់ធ្ងរ!

រាជធានីភ្នំពេញ ៖ បញ្ចប់មុខតំណែង អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ម្នាក់ទៀតហើយ ប៉ុន្តែការបញ្ចប់មុខតំណែងនេះ មិនមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។

យ៉ាងណា ប្រភពព័ត៌មាន បានឲ្យដឹងថា អនុរដ្ឋលេខាធិការរូបនេះ គឺមានជាប់ពាក់ព័ន្ធ នឹងសកម្មភាពប្រព្រឹត្តរឿងមិនប្រក្រតីមួយចំនួន។ ជាពិសេសជាប់ពាក់ព័ន្ធសំណុំ​រឿងឆបោក។

តាមការកត់សម្គាល់ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ សង្កេតឃើញថា រដ្ឋាភិបាលថ្មី ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ នៃព្រះរាជា​ណា​ចក្រកម្ពុជា បានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ​តាមប្រព័ន្ធរដ្ឋបាលស្អាតស្អំ គួរឲ្យសាទរជាបណ្តើរៗ ខណៈមន្ត្រីធ្លាប់ប្រព្រឹត្តរឿងអាស្រូវ មិនប្រក្រតី  ឬហៅ​ថា មន្ត្រីខិលខូច ត្រូវតែប្រញាប់កែខ្លួន បើមិនដូច្នេះទេ ទំនងជាមិនអាចឈរជើង ឬទប់តំណែង របស់ខ្លួនជាប់ទេមើលទៅ..?៕

អត្ថបទដែលជាប់ទាក់ទង