តើជោគវសនា​ របស់អតីតអធិការរងនគរបាលខណ្ឌដូនពេញ គឺលោក​ ហួត ពិសិដ្ឋ ទៅជាយ៉ាងណា ព្រោះធ្លាប់ជាជន​ជក់គ្រឿងញៀន?

រាជធានីភ្នំពេញ ៖ អតីតអធិការរងនគរបាលខណ្ឌដូនពេញ គឺលោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ ដែលរងការចោទថា ធ្វើការមិនគោរពថ្នាក់ដឹកនាំ ដោយបង្កើតបក្សពួកនិយម ហើយមិនមានសាមគ្គីភាពផ្ទៃក្នុងជាដើម ក៏​ត្រូវបានមេ របស់ខ្លួន ផ្លាស់ប្ដូរភារកិច្ច ឲ្យ​ទៅធ្វើជាអធិការរងខណ្ឌចំការមន វិញ។ ប៉ុន្តែសេចក្តីរាយការន៍ បញ្ជាក់ថា មន្ត្រីនគរបាលរូបនេះ នៅតែមិនព្រម​កែប្រែចរិត រួចបន្តប្រើប្រាស់សារជាតិញៀន ហើយ​ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បញ្ជូនទៅមណ្ឌលកែប្រែ ដើម្បីកែប្រែខ្លួន។

យ៉ាងណា បន្ទាប់ពី ពេលចេញពីមណ្ឌលកែប្រែឱកាសខ្ញុំ មកវិញ ក៏ស្រាប់តែឃើញធ្វើជាមន្ត្រីនគរបាល ដដែលធ្វើអោយប្រជាពលរដ្ឋ មានការងឿងឆ្ងល់?។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនលោក ហួត ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅចំណុចផ្ទះសំណាក់យីហោ ចំប៉ាមាស ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញ បាននាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀន និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (មានសារធាតុញៀន)។ បន្ទាប់មកកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៏បាន​ប្រគល់ លោក ហួត ពិសិដ្ឋ មកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បី​ឲ្យជំនាញសាកសួរបន្ត។

ក្រោយមក លោក ហួត ពិសិដ្ឋ ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលផ្តាច់គ្រឿងញៀន ឪកាសខ្ញុំ។

តាមមន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន អាច​ត្រូវប្រឈមមុខនឹងការបណ្តាញចេញពីក្របខណ្ឌនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង