សម្រាប់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ (ប្រភេទ១ ឬប្រភេទ២) សូមអញ្ចើញទៅធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី (ប្រភេទ៣ មានស៊ីម)

រាជធានីភ្នំពេះ ៖ សេចក្តីជូនដំណឹង៖ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ (ប្រភេទ១ ឬប្រភេទ២) ហើយពុំធ្លាប់ថតធ្វើអត្តសញ្ញាណបណ្ណសញ្ចាតិខ្មែរគំរូថ្មី (ប្រភេទ៣ មានស៊ីម) អាចអញ្ជើញទៅថតធ្វើថ្មីបាន ដោយភ្ជាប់ជាមួយ សេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ នៅគ្រប់ទីតាំងផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដូចជា៖ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ សាខាផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផ្សារអ៉ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីតាំងក្រោយវត្តនិរោធ ឬ សាខា ប.ស.ស ឬទីតាំងចល័តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមួយចំនួនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕ សូមអរគុណ
——————
ទាញយកឯកសារ: https://t.me/socialandlaw

អត្ថបទដែលជាប់ទាក់ទង