បុរសចោរឆក់ម្នាក់នេះ ធ្លាប់ជាប់គុក៥ដងរួចមកហើយ មិនរាងចាល​ ចេញមក​វិញ​បន្ត​ឆក់កាបូ​បស្រីស្អាត​ ជាប់​គុក​៦ដង​ទាំង​លើកនេះ

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ជាចោរ​ឆក់ ​ដ៏សកម្ម​ម្នាក់ រស់នៅក្នុងក្រុង​ភ្នំពេញ ​ឈ្មោះ ចាន់ សុខពៅ ធ្លាប់ជាប់គុក​ចំនួន ៥ដងរួចមកហើយ​ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៤​មក​ ពីបទល្មើ​សលួច និង ឆក់។

តា​មដីកា​បង្គាប់ របស់សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ជននេះ ត្រូវ​បានតុលាការ​ ចេញដីកាសម្រេច​ដាក់ពន្ធនាគារ​ នៅឆ្នាំ២០១៤ ហើយ​មុន​ពេលចូលគុក​នៅឆ្នាំ២០១៤ ជននេះ ក៏ធ្លាប់ជាប់គុក​ម្ដងហើយ រយៈពេល ៦ខែ ហើយក៏ចេញមក​វិញ រហូត​ដល់​​ឆ្នាំ២០១៦ ជននេះ ក៏ប្រព្រឹត្តរឿងដដែលៗ គឺលួច​ និងឆក់​ ហើយក៏ត្រូវ​សមត្ថកិច្ច​ចាប់បាន​​ និង​បញ្ជូន​ទៅ​ពន្ធ​នា​គារ​ម្ដ​ង​ទៀត ​។ ក្រោយចេញមកវិញ មិនបានប៉ុន្មានផង នៅខែកក្កដា ឆ្នាំ២០១៧ ជននេះ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​​ពន្ធ​នា​គា​រ​ជាថ្មី​ ពីបទលួច​។

បន្ទាប់មក ក្រោយចេញពីពន្ធនាគារ​ ជននេះ នៅតែមិនកែប្រែ​ ហើយបន្ត​ប្រព្រឹត្តបទល្មើស​ដដែល ក្នុងឆ្នាំ២០១៩ ក៏ត្រូវ​សមត្ថកិច្ច ចាប់​បញ្ជូនទៅពន្ធនាគារ​ នៅថ្ងៃទី​២៩ ខែឧសភា  ឆ្នាំ២០១៩ ពីបទលួច​មានស្ថានទម្ងន់​ទោស ឆក់​កាបូបយួរដៃ​ ពីជន​រង​គ្រោះ។ បន្ទាប់ពីទទួលទោសរួច ​កាល​ពី​ពេល​ថ្មីៗនេះ ជននេះ ក៏បន្តឆក់​កាបូបពីស្រីស្អាតម្នាក់ ជា​តារា​សម្ដែង ហើយក៏ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន​បាន និ​ង បញ្ជន​ទៅ​ពន្ធ​ធនាគារ​ម្ដងទៀត៕

អត្ថបទដែលជាប់ទាក់ទង