រថយន្ដដឹកកុងតឺន័រ បុកអ្នកជិះម៉ូតូ២នាក់ស្លាប់ នៅស្រុកស្រែអំបិល

ខេត្តកោះកុង ៖ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ រកអ្នកបើករថយន្តកុងតឺន័រ ដែលរត់គេចខ្លន ក្រោយបុកអ្នកជិះម៉ូតូ ២នាក់ ស្លាប់ នៅកន្លែងកើតហេតុ។

បច្ចុប្បន្ន ទាំងម៉ូតូជនរងគ្រោះ និងរថយន្តត្រូវបានកម្លាំងផ្នែកជំនាញ នាំយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿងអនុត្តតាមនីតិវិធី។

កាលពីវេលាម៉ោង ២៤:៣៥នាទី រំលងអាធ្រាត ចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរាណ៍មួយករណី បានកើតឡើង រវាងម៉ូតូ ជាមួយរថយន្តកុងតឺន័រ នៅចំណុចគិរីវន្តផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៧-១៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូជិះឌុបគ្នា ០២នាក់(ស្រី-ប្រុស) បានស្លាប់ នៅកន្លែង។

សមត្ថកិច្ច មិនបានបង្ហាញពីអត្តសញ្ញាណ សពជនរងគ្រោះនោះទេ។ រីឯអ្នកបើរបរ រថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់។

ពេលនេះ សាកសព ត្រូវប្រគល់ជូន ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ដែលមាន​អាសយដ្ឋាន​ ស្ថិតនៅ​ចំណុចក្បែរទីតាំងកើតហេតុដែរ៕

អត្ថបទដែលជាប់ទាក់ទង