ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន ចាប់ពីផ្លូវចូលរមណីយដ្ឋាក្បាលឆាយ រហូតដល់ស្រុក​ព្រៃនប់

ខេត្តព្រះសីហនុ ៖ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង
​ ស្តីពី ការផ្អាកផ្គត់ផ្គង់ទឹកស្អាត បណ្តោះអាសន្ន ចាប់ពីតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ (ផ្លូវចូលរមណីយដ្ឋាក្បាលឆាយ) រហូតដល់ស្រុក​ព្រៃនប់។

ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ បានជម្រាបជូនដំណឹងដល់ សាធារណជនថា នៅព្រឹកថ្ងៃទី​ ២២​ ខែ​កញ្ញា ឆ្នាំ​២០២៣នេះ​ ក្រុមការងារបច្ចេកទេសក្រុមហ៊ុននេះ នឹងរៀបចំតម្លើងនាឡិកាទឹកទំហំ ៣០០ មីលីម៉ែត្រ នៅត្រង់ចំណុចមុខតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ (ផ្លូវចូលក្បាលឆាយ)។ ចំណែកការងារនេះ អាចនឹងបញ្ចប់នៅ
ម៉ោង ១៧:០០ ល្ងាច។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាប និងយោគយល់ដោយក្តីអនុគ្រោះបំផុត៕

អត្ថបទដែលជាប់ទាក់ទង