សេចក្តីជូនដំណឹងពី អគ្គនាយកដ្ឋានពន្ធដារ ចំពោះការបន្ធូបន្ថយ «ពន្ធបន្ថែម និង ការប្រាក់»

រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងពី អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាក់ទិនការបន្ធូរបន្ថយ មិនគិតលើ «ពន្ធបន្ថែម និង ការប្រាក់»។

ត្រង់ចំណុចនេះ មន្ត្រីរដ្ឋាភិបាល ក៏ដូចជា ប្រជាពលរដ្ឋមួយចំនួន បានបញ្ចេញទស្សនៈថា “បើជ្រុលប៉ុណ្ណឹងទៅហើយនោះ តើអគ្គនាយដ្ឋានពន្ធដារ អាចបន្ធូរបន្ថយបន្តិចថែមទៀតបានទេ ដោយកាត់ឆ្នាំ នៃការផ្ទុះរាលដាលជម្ងឺឆ្លង កូវីដ-១៩ ឲ្យនៅត្រឹមពន្ធឆ្នាំ២០២៤ ទៅមុខបានទេ ព្រោះកុំថា តែរាស្ត្រតូចតាច សូម្បីមន្ត្រីថ្នាក់ខ្ពស់មួយចំនួនធំ ក៏ស្ងួតហោប៉ៅដែរ ព្រោះរំពឹងតែលើប្រាក់បៀវត្សរ៍ប៉ុណ្ណោះ។ ហើយ ប្រសិនបើសំណើនេះ ត្រូវបាននាយកដ្ឋាន ពន្ធដារ អាចធ្វើបាននោះ ខ្ញុំជឿថា ទាំងខ្ញុំទាំងគេ គឺមិនរារែកនឹងបង់ពន្ធ ជូនរដ្ឋឡើយ ព្រោះជាកាតព្វកិច្ច ដែលត្រូវចូលរួមជួយប្រទេសជាតិ”។

សុំខន្តីអភ័យទោស បើមានការប៉ះពាល់ និង មិនគួរគប្បីលើប្រការណាមួយ..៕

អត្ថបទដែលជាប់ទាក់ទង