ផ្លូវជាតិលេខ៣ ត្រពាំងល្ពៅ-វាលរេញ កំពុងទទួលការជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើរ

ខេត្តព្រះសីហនុ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ គឺលោក បូរី វង្សសានិត្យ បានបង្ហោះសារនៅលើហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ផ្លូវជាតិលេខ៣ ពី ត្រពាំងល្ពៅ – វាលរេញ ត្រូវបានជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ..។

លោកបន្តថា គម្រោងនេះ ធ្វើឡើងតាមការស្នើសុំ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន ជាមួយ ក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានចាប់ផ្តើមជួយសម្រួល តួថ្នល់បណ្តោះអាសន្ន ដោយប្រើប្រាស់ ថ្មធំ ថ្ម ៤×៦ និងថ្មមិច ចាក់បំពេញ កៀរ កិនបង្ហាប់ ដើម្បីបន្ធូរភាពលំបាក ក្នុងការធ្វើចរាចរ នារដូវវស្សានេះ។

ការងារនេះ អាចចំណាយពេលប្រមាណ ២០ថ្ងៃ លើប្រវែង ២០គ.ម ដែលទទួលរង ការខូចខាតធ្ងន់ធ្ងរ។

លោក បូរី វង្សសានិត្យ សង្ឃឹមថា នាដើមឆ្នាំ ២០២៤ នឹងទទួលបានលទ្ធផលជាវិជ្ជមាន ពីភាគីមិត្តចិន ដើម្បីអោយគម្រោងស្តារកំណាត់ផ្លូវជាតិលេខ៣ នេះចូលជាធរមាន និងទទួលបានការគាំទ្រ ក្នុងការសាងសង់ នូវកម្រឹតគុណភាពខ្ពស់ ធានាការប្រើប្រាស់ អាយុកាលយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង