អ្នកឧកញ៉ា ទៀ វិចិត្រ ផ្តល់ជំនួយឧបត្ថម្ភជូន ពលរដ្ឋមានជីវភាពខ្វះខាត ៥គ្រួសាររស់នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរឆ្នាំនេះ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយសង្កេតឃើញពីទុក្ខលំបាក របស់លោកតា លោកយាយ ដែលមានជីវភាពខ្វះខាត និងមានពិការភាព ចំនួន ០៥​គ្រួសារ រស់នៅភូមិបត់គគីរ ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រូបលោកក៏បានចាត់តាំងឲ្យក្រុមការងារ នាំយកជំនួយឧបត្ថម្ភមានដូចជា៖ រទេះរុញសម្រាប់លោកយាយ ដែលមានពិការភាពដោយជំងឺ, កង់សម្រាប់ក្មួយស្រីធ្វើដំណើរទៅសាលារៀន និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត យកទៅផ្តល់ជូន..។

ពីធីនេះ រៀបចំឡើងកាលពីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមទីតាំងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋកំពុងរស់នៅផ្ទាល់..។

ជំនួយឧបត្ថម្ភ ដែលលោកតា លោកយាយ ទទួលបានរួមមាន ៖

គ្រួសារទី១- លោកយាយឈ្មោះ ម៉ៅ ផុន អាយុ ៦៣ឆ្នាំ ពិការមួយចំហៀងខ្លួន ដោយជម្ងឺ
ទទួលបាន៖ រទេះរុញសម្រាប់ជនពិការ0១, អង្ករ ៥០គីឡូ, មី ០១ កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប្រេងឆា ០២ ដប,
អំបិល ០១គីឡូ, ប៊ីចេង ០១គីឡូ, ស្ករស ០១គីឡូ និងទឹកសុទ្ធ ០១កេស។

គ្រួសារទី២- លោកតា មាស ផុន អាយុ ៨០ឆ្នាំ សព្វថ្ងៃ ជាអាចារ្យវត្តអូរចំណារ និង លោកយាយជាប្រពន្ធឈ្មោះ ម៉ក់ ខេម អាយុ ៦៨ឆ្នាំ សព្វថ្ងៃទទួលបន្ទុកចិញ្ចឹមចៅស្រីម្នាក់ ឈ្មោះ ជូ លី អាយុ ១០ឆ្នាំ រៀនថ្នាក់ទី៣ ដោយម្តាយចេញទៅធ្វើការស្រុកឆ្ងាយ ទទួលបាន៖ កង់ ០១គ្រឿង, អង្ករ ៥០គីឡូ, មី ០១ កេស, ត្រីខ ០១ យួរ, ទឹកត្រី ០១ យួរ, ទឹកស៊ីអ៊ីវ ០១ យួរ, ប្រេងឆា ០២ ដប, អំបិល ០១ គីឡូ, ប៊ីចេង ០១ គីឡូ, ស្ករស ០១ គីឡូ, ទឹកសុទ្ធ ០១ កេស និងស័ង្កសីប្រក់ដំបូល ៣០សន្លឹក។

គ្រួសារទី៣- លោកតា យម់ យឿន អាយុ ៧៨ឆ្នាំ សព្វថ្ងៃ ជាអាចារ្យវត្ត អូរចំណារ ស្រុកព្រៃនប់ និង លោកយាយជាប្រពន្ធឈ្មោះ ឆាន ផាន អាយុ ៧០ឆ្នាំ ទទួលបាន៖ អង្ករ ៥០ គីឡូ, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប្រេងឆា ០២ ដប, អំបិល ០១ គីឡូ, ប៊ីចេង ០១គីឡូ, ស្ករស ០១គីឡូ, ទឹកសុទ្ធ ០១កេស, ស័ង្កសីប្រក់ដំបូល ១០សន្លឹក។

គ្រួសារទី៤- លោកតា ធួន សំណាង អាយុ ៧៩ឆ្នាំ ពិការដៃឆ្វេងម្ខាង ដោយជម្ងឺលើសឈាម អតីតជាអាចារ្យវត្តម៉ាអ៊ូ សព្វថ្ងៃរស់នៅជាមួយកូនមានមុខរបរ ធ្វើការរោងចក្រ ទទួលបាន៖ អង្ករ ៥០គីឡូ, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប្រេងឆា ០២ ដប,អំបិល ០១គីឡូ, ប៊ីចេង ០១គីឡូ, ស្ករស ០១ គីឡូ, ទឹកសុទ្ធ ០១ កេស។

គ្រួសារទី៥- លោកយាយឈ្មោះ ហួច អាយុ ៨៩ឆ្នាំ ជរាខ្លាំងស្នាក់នៅជាមួយចៅ មុខរបរ ធ្វើការរោងចក្រ ដោយសព្វថ្ងៃបានអ្នកជិតខាងផ្តល់អាហារសម្រាប់ហូបចុក ទទួលបាន៖ អង្ករ ៥០គីឡូ, មី ០១កេស, ត្រីខ ០១ យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប្រេងឆា ០២ដប, អំបិល ០១ គីឡូ, ប៊ីចេង ០១គីឡូ, ស្ករស ០១គីឡូ និងទឹកសុទ្ធ ០១កេស។

ក្នុងណិធីទទួលជំនួយនោះ លោកតា លោកយាយវ័យចំណាស់ ក៏បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ហេង គីមជី ដោយបានបួងសួងជូនពរ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រធីតា សូមមានសុខភាពល្អ ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង